នារសៀលថ្ងៃព្រហស្បតិ៍ ៩កើត ខែមាឃ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៥ នៅទីស្ដីការក្រសួងមហាផ្ទៃ។
--------------------------------------------------
លោក ហេង សុជាតិ អនុប្រធានមន្ទីរ តំណាងលោកប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តព្រះសីហនុ បានចូលរួមកិច្ចប្រជុំពិភាក្សាអំពីវឌ្ឍនភាព នៃការសាងសង់អគាររដ្ឋបាលសាលាខេត្តព្រះសីហនុ (ថ្មី) ក្រោមការដឹកនាំដោយឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ដែលមានការអញ្ជើញចូលរួមពី ឯកឧត្តម តំណាងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ឯកឧត្តម អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល ឯកឧត្តម អគ្គនាយក នៃអគ្គនាយកដ្ឋានភស្ដុភារនិងហិរញ្ញវត្ថុក្រសួងមហាផ្ទៃ និងឯកឧត្តម អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ព្រមទាំងមន្រ្តីជំនាញពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ។
កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណង៖ដើម្បីឱ្យរដ្ឋបាលខេត្តព្រះសីហនុ បានធ្វើសេចក្ដីរាយការណ៍អំពីវឌ្ឍនភាពការងារនៃការសាងសង់អគាររដ្ឋបាលនៃសាលាខេត្តព្រះសីហនុ និងពិភាក្សាលើបញ្ហាប្រឈមនិងដំណោះស្រាយនានា ដើម្បីពន្លឿនការសាងសង់អគាររដ្ឋបាលខេត្តព្រះសីហនុឱ្យបានឆាប់រហ័ស៕